ឯកឧត្តម កែវ សុជាតិ បានឆក់យកបេះដូងប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ទៀតហេីយ។
=========================

google.com, pub-1499389591457419, DIRECT, f08c47fec0942fa0

កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋមួយគ្រួសារ រស់ស្រុកភ្នំព្រឹក គឺលោកស្រី ឆេង ស្រី និងកូនប្រុសឈ្មោះ ហេង បូរិទ្ធ បានបង្ហាញស្នាមញញឹមប្រកបដោយភាពជឿរជាក់ ក្រោយពេលដែលពួកគាត់ បានចេញពីសាលាដំបូងខេត្តបាត់ដំបង ដោយដោះស្រាយវិវាទ រឿងក្តី ២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ ស្ងិតក្នុងសាលអយ្យការអមសាលាដំបូងខេត្តដំបង ក្រោមវត្តមាន ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង បានប្រើយន្តការដោះស្រាយដោយក្តីសណ្តោសប្រណី បញ្ចប់រឿងក្តីអាជ្ញា ពីរឿងធំមកតូច និងរឿងតូចតាច មកជាគ្មានរឿង គឺជាគោលការណ៍អទិភាព របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ករណីទី១ គឺជាករណីកូនប្រុសជាប់ឈ្មោះជាសាក្សី ក្នុងសំនុំរឿងជាដេីមបណ្តឹង
-ករណីទី២ គឺលេីបណ្តឹងមានឈ្មោះម៉ូតូរបស់គាត់ថាជាប់ពាក់ព័ន្ធពាន់នឹងសកម្មភាពផ្សេងៗ ប៉ុន្តែម៉ូតូនោះគឺត្រូវបានគេខ្ចីជិះតែប៉ុណ្តោះ។ ករណីទាំង២នេះបានកេីតឡេីង ជាច្រើនខែណាស់មកហេីយ រឺឯតុលារការក៏បានចេញសាលក្រមរួចរាល ហើយព្រះរាជអាជ្ញា មិនបន្តនិតិវិធីចោទបន្តដែរ ប៉ុន្តែត្រូវប្រើពេលវេលាដើម្បីសើបអង្កេតបន្តទៀត ក្រោមនិតិវិធីរបស់ ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញា ទើបមិនអាចដកយកវិញបាន ។
ក្រោយពីទទួលបានករណីស្នើសុំកិច្ចអន្តរាគមន៍ និងព៌តមាន ទាំង២ករណី ខាងលេីនេះ ឯកឧត្តម កែវ សុជាតិ បានអញ្ជេីញពួក អោយចូលខ្លួនមកអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដោយមានឯកឧត្តម ជាអ្នកសម្របសម្រួលដោយផ្ទាល់និងឈានដល់ទទួលបានម៉ូតូ យកទៅប្រើប្រាស់ និងឈានដល់ការបញ្ចប់សុំនំរឿងទាំងស្រុង ប្រកបដោយស្នាមញញឹម។
ប្រជាពលរដ្ឋ បានលេីកឡេីងថា ឯកឧត្តម កែវ សុជាតិ ជាអ្នកដោះស្រាយសំនុំរឿងជូន ពួកគាត់ដោយភាពជឿរជាក់ ថ្នាក់ដឹកនាំល្អមិនធ្លាប់ជួបពីមុនមកទេ តែលឺគេផ្សាយព៌តមានពីឈ្មោះឯកឧត្តមតាមបណ្តាញផ្សព្វផ្សាយថា ឯកឧត្តមចិត្តធម៌ ដោះស្រាយបញ្ហាជូនប្រជាជន ដោយ ម៉ឹងម៉ាត់ ហ្មត់ចត់ ដោះស្រាយដោយគុណធម៍បំផុត។
លោកស្រី ឆេង ស្រីបានបន្តទៀតថា អ្វីដែល ឯកឧត្តម កែវ សុជាតិ ដោះស្រាយគឺពិតជាល្អខ្លាំងណាស់ និងពេញចិត្តបំផុតផងដែរ។

សូមបញ្ជាក់ផងដែរថា មិនមែនមានតែ២ករណីខាងលេីនេះទេ កន្លងមកឯកឧត្តម កែវ សុជាតិ បានខិតខំដោះស្រាយវិវាទ រកយុត្តិធ៌មជូនប្រជាជន ជាច្រេីនករណីក្នុងខេត្តបាត់ដំបង រួចមកហេីយ ហេីយប្រជាជនគ្រប់រូបតែងតែថ្លែងអំណរគុណ និងដឹងគុណ ឯកឧត្តមតាមរយៈfacebookផ្ទាល់ខ្លួនរបស់ពួកគេ។
មហាជន ក្នុងខេត្តបាត់ដំបង បានមេីលឃេីញថា យុតិ្តធម៌ត្រូវបានលេីកកំពស់ និងការផ្តល់សេវាយុត្តិធម៌ ក៏លឿនឆាប់រហ័ស គួរអោយកត់សំគាល់ ដែលធ្វេីអោយប្រជាជនទូទាំងខេត្តបាត់ដំបង មានជំនឿជឿជាក់លេីប្រពន្ធ័តុលាការ ក្រោមការដឹកនាំរបស់ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed