google.com, pub-1499389591457419, DIRECT, f08c47fec0942fa0

រាជធានីភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងស្នងការដ្ឋាននគរបាលសន្តិសុខសាធារណៈទីក្រុងប៉េកាំងនៃសាធារណៈរដ្ឋប្រជាមានិតចិន បានបើកកិច្ចទ្វេភាគីតាមវីអូ(អនឡាញ) ដើម្បីពង្រឹងរឹតចំណងសាមគ្គឺភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅបន្ទាប់ពីអង្គភាពទាំងពីរ ត្រូវបានឯកភាពរវាងក្រសួងមហាផ្ទៃ កម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាកំណត់ហេតុកិច្ចប្រជុំសន្តីពី(កិច្ចសហប្រតិបត្តិការរឹតចំណងមេត្រីភាព) រវាងគ្នានិងគ្នាធ្វើឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ។

កិច្ចប្រជុំបានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំណែកស្នងការដ្ឋាននគរបាលសន្តិសុខសាធារណៈទីក្រុងប៉េកាំង ដឹកនាំដោយ ឯកឧត្តម ឈី យ៉ាន់ជុន អភិបាលរងក្រុងប៉េកាំង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលសន្តិសុខសាធារណៈទីក្រុងប៉េកាំង។

ក្នុងកិច្ចប្រជុំភាគីទាំងពីរ ក៏បានលើកឡើងនៃការជម្រុញពង្រឹងចំណងសាមគ្គឺភាពរវាងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំនិង គ្រប់ជ្រុងជ្រោយ ពិសេសការលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបតិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ ជម្រុញកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានឱ្យគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសព័ត៌មានដែលពាក់ព័ន្ធសភាពការណ៍ សកម្មភាព និងមុខសញ្ញាភេវរកម្ម ការជួញដូរមនុស្ស ពិសេសស្រ្តីនិងកុមារ ការជួញដូរគ្រឿងញៀន និងបទឧក្រិដ្ឋឆ្លងដែនផ្សេងទៀត រួមនិងមុខសញ្ញាឧក្រិដ្ឋជនដែលរត់គេចខ្លួនផងដែរ, ជម្រុញកិច្ចសហប្រតិបត្តិការព័ត៌មានពាក់ព័ន្ធមុខសញ្ញាដែលជាប់ពាក់ព័ន្ធនិងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្មជាដើមនោះ។

ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានស្នើគាគីមិត្តជួយបណ្តុះបណ្តាលមុខជំនាញឯកទេសមួយចំនួនដូចជា ៖ ការបណ្តុះបណ្តាលជំនាញស្រាវជ្រាវបង្រ្កាបបទល្មើសបច្ចេកវិទ្យា, ជំនាញឯកទេសគ្រប់គ្រងចរាចរណ៍ និងជំនាញប្រដេញតាមចាប់ជនល្មើសតាមវីថិ, ជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងក៏បានស្នើភាគីមិត្តបំពាក់ឧករណ៍សម្ភារគាំទ្រប្រតិបត្តិការមួយចំនួនដូចជា ៖ ម៉ាស៊ីមេផ្ទុកទិន្នន័យ០១គ្រឿង សម្រាប់ការងារគ្រប់គ្រងទិន្នន័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, កាមេរ៉ាខ្នាតតូចបំពាក់ជាប់ខ្លួន កាមេរ៉ាថតពីចម្ងាយGPS ចល័តបង្កប់លើយានយន្ត, បំពាក់កាមេរ៉ាចល័ត និងអចល័តតាមដងផ្លូវ និងលើរថយន្តនគរបាល។

ឆ្លើយតបតាមការស្នើសុំរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ភាគីមិត្តចិន ឯកឧត្តម ឈី យ៉ាន់ជុន អភិបាលរងក្រុងប៉េកាំង និងជាស្នងការនៃស្នងការដ្ឋាននគរបាលសន្តិសុខសាធារណៈទីក្រុងប៉េកាំង ក៏បានឯកភាព និងទទួលយកសំណើរខាងលើ ដើម្បីពិនិត្យសម្រេចក្នុងការផ្តល់ជូន។

ក្នុងកិច្ចនេះផងដែរបានប្រព្រឹត្តទៅក្រោមបរិយាកាសស្និតស្នាលជាទីបំផុត ជាមួយគ្នានោះ ឯកឧត្តម ឈី យ៉ាន់ជុន ក៏បានអញ្ជើញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េងកាំងទៅតាមពេលវេលាដែលសមស្របផងដែរ។ឯកឧត្តមអគ្គស្នងការររងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានទទួលយកការអញ្ជើញនោះផងដែរ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed