
ខេត្តបាត់ដំបង ៖ ការឃាត់ខ្លួនក្រុមមេខ្យល់និងពលករខ្មែរខាងលើនេះធ្វើឡើងនៅវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១ នៅក្នុងភូមិសាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ករណីនាំយកមនុស្សចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនចូលទៅក្នុងប្រទេសថៃខាងលើនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចចម្រុះបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់ក្នុងនោះមានមេខ្យល់ចំនួន៣នាក់រួមមាន៖
១-ឈ្មោះ ហ៊ាត សីហា ភេទប្រុស អាយុ១៩ឆ្នាំ ជាពលករមានទីលំនៅនៅខេត្តព្រៃវែង
២-ឈ្មោះ ហ៊ាត ប៉ូច ភេទប្រុស អាយុ២៨ឆ្នាំ ជាពលករមានទីលំនៅនៅខេត្តព្រៃវែង
៣-ឈ្មោះ អុនឡុង ភេទប្រុស អាយុ២៥ឆ្នាំ ជាពលករមានទីលំនៅនៅខេត្តបាត់ដំបង
៤-ឈ្មោះ អុន ឡាយ ភេទប្រុស អាយុ២២ឆ្នាំ ជាពលករមានទីលំនៅខេត្តបាត់ដំបង
៥-ឈ្មោះ អួន ប្រុស អាយុ៣១ឆ្នាំ ជាពលករ មានទីលំនៅខេត្តបន្ទាយមានជ័យ។

ចំណែកមុខសញ្ញានាមនុស្ស(មេខ្យល់)ខុសច្បាប់មាន៖
១-ឈ្មោះ ថា ធូធា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
២-ឈ្មោះ បូ វន ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ បឹងបេង ឃុំល្វា ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
៣,ឈ្មោះ វឿន សុងវិ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រួមជាមួយវត្ថុតាងជាមធ្យោបាយប្រព្រឹត្តបទល្មេីសមាន រថយន្ថ១គ្រឿងម៉ាក Toyota Camry ពណ៌ខ្មៅស្លាកលេខ ង.5869 ភព2 ផលិតឆ្នាំ1990 និងម៉ូតូ០២គ្រឿងក្នុងនោះ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខប.មានជ័យ1Q-8220 ផលិតឆ្នាំ2017 និងម៉ាក VAVE សេ110 ពណ៌ក្រហមខ្មៅ ផលិតឆ្នាំ2018 គ្មានស្លាកលេខ។

បន្ទាប់ពីទប់ស្កាត់និងសាកសួរធ្វេីកំណត់ហេតុរួច ពលករនិងមុខសញ្ញា (មេខ្យល់) រួមទាំងវត្ថុតាងខាងលេី ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យខាងកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
