google.com, pub-1499389591457419, DIRECT, f08c47fec0942fa0

ប្រទេសថៃ,ខេត្តស្រះកែវ:ពលករខ្មែរចំនួន២០នាក់ត្រូវបានក្រុមទាហានឈុតខ្មៅថៃក្នុងកងរយលេខ១៣០២សហការជាមួយតម្រួតការពារព្រំដែនថៃចាប់ខ្លួនខណ:ដែលពួកគេលបឆ្លងដែនដោយខុសច្បាប់ដើម្បីចូលទឹកដីថៃរកការងារធ្វើ។ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៤៥នាទី រសៀលថ្ងៃទី១៦ខែតុលា ឆ្នាំ២០២១ត្រង់ចំណុចបានថាន់ចៃក្នុងភូមិ១ឃុំថាប់ភ្រិកស្រុកអារញ្ញប្រាថេតខេត្តស្រះកែវប្រទេសថៃ។

នៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន២០នាក់បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃដោយនាំគ្នាដើរកាត់តាមព្រៃក្បែខ្សែបន្ទាត់ព្រំដែន ស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃ កំពុងល្បាតក៏បានស្ទាក់ចាប់ដែលក្នុងនោះប្រុស១៣នាក់និងស្រី៧នាក់។

ក្រោយការចាប់ខ្លួនពលករខ្មែរបានសារភាពថា ពួកគេទាំងអស់មកពីខេត្តសៀមរាបបន្ទាយមានជ័យ ពោធិសាត់ និង ខេត្តបាត់ដំបង ដោយមានបំណងឆ្លងចូលទៅរកការងារធ្វើនៅក្នុងខេត្ត ឈុនបុរី ប៉ាធុំថានី និងទីក្រុងបាងកក ប្រទេសថៃ ដោយម្នាក់ៗត្រូវចំណាយអោយមេខ្យល់ខ្មែរក្នុង១នាក់ ៣.០០០ បាត ជាមុនសិន ពេលទៅដល់គោលដៅទើបថែមម្នាក់ ៦.០០០ បាតទៀត ស្មើនិងម្នាក់៩.០០០បាតប៉ុន្តែក៏ត្រូវឃាត់ខ្លួនតែម្តង ក្រោយពេលឃាត់ខ្លួនក្រុមយោធាថៃបានត្រួតពិនិត្យសុខភាពពួកគេទាំងអស់ដើម្បីការពារនៅក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនិងបានបញ្ជូនទៅអោយប៉ុស្ត៍តម្រួតខ្លងណាំសៃដើម្បីអនុវត្តតាមនីតិវិធី ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed