google.com, pub-1499389591457419, DIRECT, f08c47fec0942fa0

ខេត្តព្រះសីហនុ ៖ នៅថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលប៉ុស្ត៍រដ្ឋបាលឃុំបិតត្រាំង សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្ក្រាបករណីលួចមួយករណី ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០០:១០នាទី ដោយឃាត់ខ្លួនបាន ជនសង្ស័យចំនួន ២នាក់ ។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ ប៉ន វី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ម្តុំញូស្តារ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
២-លឹម វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំងពីរនេះបានធ្វើសកម្មភាពលួចទ្វារបង ធ្វើអំពីដែករបស់ឈ្មោះ ឡាក់ សុ​គន្ធថាវុធ ភេទប្រុស អាយុ៥៨ឆ្នាំ មានទី​លំនៅទីក្រុងភ្នំពេញ ហើយដាក់ដឹកលើម៉ូ​តូរុឺម៉ក ក៏ត្រូវកម្លាំងនគរបាលប៉ុស្ត៍រដ្ឋបាលឃុំបិតត្រាំង សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ល្បាតប្រទះ​ឃើ​ញឃាត់សួរនាំ រួមទាំងដកហូតវត្ថុតាងរួមទាំងកាបូបស្ពាយចំនួន០២ ។

សម្ភារះវត្ថុតាងដកហូតបានរួមមាន ៖
១.ដង្កាប់ ចំនួន០៣
២.កន្ត្រៃ ចំនួន០៤
៣.តួឡឺវីស ចំនួន០៤ និងដង ចំនួន០២
៤.កាំបិតសំរាប់ចៀ ចំនួន០២ និងផ្លែចំនួន០២
៥.ចំពាម ចំនួន០១
៦.សោរម៉ូតូ ចំនួន០១
៧.ដែកកេះ ចំនួន០៧
៨.បំពង់សំរាប់ជក់ថ្នាំញៀន ចំនួន០៣
៩.ដបទឹក និងសំបកថង់ច្រកថ្នាំញៀន ចំនួន០២
១០.អត្តសញ្ញាណប័ណ្ណឈ្មោះ កៅ ម៉ាទើត ចំនួន១
១១.អត្តសញ្ញាណប័ណ្ណយោធាឈ្មោះ ជា វុទ្ធី ចំនួន០១ និងប័ណ្ណសម្គាល់បុគ្គលិកកំពង់ផែ ចំនួន០១
១២.ប័ណ្ណសម្គាល់យានយន្ត ផ្លាក់លេខរដ្ឋ២.០៨៣៨ ចំនួន០១
១៣.ប័ណ្ណចាក់វ៉ាក់សាំង ឈ្មោះ អុល រិត ចំនួន០១ ។

បច្ចុប្បន្នជនសង្ស័យមានអត្ដសញ្ញាណខាងលើ កម្លាំងជំនាញ កំពុងបន្ដសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed