google.com, pub-1499389591457419, DIRECT, f08c47fec0942fa0

រាជធានីភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះផ្ទះពលរដ្ឋមួយល្វែងក្នុងបុរីពិភពថ្មីចំការដូង1ផ្លូវលេខ 7 ផ្ទះលេខ 160A ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ នៅថ្ងៃទី 6 ខែវិច្ឆិកាឆ្នាំ 2021 វេលាម៉ោង 12:10នាទីថ្ងៃត្រង់ ដែលធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដែលគិតជាទឹកប្រាក់ជាង 10 ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

សមត្ថកិច្ចបានឲ្យដឹងថា÷ ម្ចាស់ផ្ទះមានឈ្មោះ ទី រិទ្ធីភេទប្រុស អាយុ 43 ឆ្នាំមុខរបរជាអ្នកលក់ដូរ ស្នាក់នៅទីតាំងកើតហេតុ។ ផ្ទះដែលឆាប់ចេះមានទំហំ 4 គុណនឹង 16ម៉ែត្រ ដែលមូលហេតុនៃការឆាបឆេះនេះបណ្តាលមកពីទុស្សេខ្សែភ្លើង ខូចខាតទ្រព្យសម្បត្តិទាំងស្រុង តែមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សនោះឡើយ។

ប្រភពពីពលរដ្ឋដែលរស់នៅក្បែរនោះបានឲ្យដឹងថា÷ ផ្ទះមួយល្វែងនេះ ជនរងគ្រោះបានជួលជាកន្លែងស្តុកឥវ៉ាន់សម្រាប់បោះដុំឲ្យអ្នកផ្សារ។ ដែលទាំងពីរនាក់ប្ដីប្រពន្ធតែងតែចេញទៅធ្វើការនៅពេលព្រឹក នឹងត្រឡប់មកសម្រាកផ្ទះវិញនៅពេលល្ងាច។ លុះមកដល់ថ្ងៃកើតហេតុ បានទុស្សេខ្សែភ្លើងឆាបឆេះ តែម្តង។

ជុំវិញហេតុការណ៍នេះ ម្ចាស់ផ្ទះបានត្រឹមឈរទ្រហ៊ោយំស្ទើរខ្សោះខ្លួន ស្ដាយរបស់ទ្រព្យដែលខ្លួនបានខិតខំប្រឹងប្រែងសន្សំទុកដាក់ និងឥវ៉ាន់ជាច្រើនទៀត។

ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន 3 គ្រឿង និងពន្លត់ភ្លើងបានសម្រេចនៅម៉ោង 13:30 នាទីរសៀល៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed