google.com, pub-1499389591457419, DIRECT, f08c47fec0942fa0


(ថ្ងៃទី 01 December 2021 ម៉ោង 11:08 am)

ខេត្តកំពង់ឆ្នំាង ៖ នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន ស៊ុនវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២១នេះ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ បាន​ស្ម័គ្រចិត្ត​ប្រគល់ដីព្រៃលិចចំនួន ៦៧៥ ហិកតា ស្ថិតនៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មកឱ្យរដ្ឋវិញ។

លោក ស៊ុន ស៊ុនវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំងបានបន្តថា ដីជាង ៦០០ហិកតានេះ គឺលោក ស៊ុ សុជាតិ បានប្រគល់ឱ្យរដ្ឋវិញ កាលពីថ្ងៃ ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយដីទាំងអស់នេះ​គឺបានមក​ដោយទិញពីប្រជាពលរដ្ឋ និងខ្លះទៀតបានដោយការឈូសឆាយបន្ថែម។

សូមរំឭកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី ២៨ ខែវិច្ឆិកា បានចេញបទ​បញ្ជា​យ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាល ខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើ​ការ​ទប់​ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះ ការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹង​ទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំ​ក្រុមការងារ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចុះទៅស្រាវជ្រាវ និងបង្ក្រាបបទល្មើសការកាប់ទន្ទ្រាន​ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។

ក្នុងនោះ លោក ជា សុផារ៉ា បានដាក់ចេញវិធានការមួយចំនួន ដោយឱ្យអាជ្ញាធរខេត្ត​ និងក្រុម​ការងារចម្រុះ ត្រូវកំណត់ព្រំប្រទល់ឲ្យបានច្បាស់លាស់ និងត្រូវធ្វើការដកហូតដីព្រៃលិចទឹកដែលរងការកាប់ទន្រ្ទានទាំងនោះ យកមករក្សាទុកជារបស់រដ្ឋវិញ និងមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់​ចូលមកធ្វើ​ស្រែនៅលើតំបន់ហាមឃាត់នេះជាដាច់ខាតចាប់ពីពេលនេះតទៅ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed