
ភ្នំពេញ÷បុរសម្នាក់បើករថយន្តបែនដឹកថ្មមួយគ្រឿងក្នុងល្បឿនលឿនជាន់ហ្វាំងមិនសុីខំបួងចង្កូតគេចចេញពីរថយន្តមួយគ្រឿងទៀតដែលបើកបរនៅខាងមុខនោះ បណ្ដាលឱ្យក្រឡាប់ផ្ងាជើងខ្លួនឯងអូសជិត២០ ម៉ែត្រ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង២០នាទីព្រឹក ថ្ងៃទី៩ ខែកម្ភៈ ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។


តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្ដដឹកថ្មម៉ាកហុីយ៉ាន់ដាយពណ៌ទឹកក្រូចមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3D-0268បើកបរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែរថយន្តរបស់ខ្លួនជាន់ហ្វាំងមិនសុីក៍ខំប្រឹងបួងចង្កូនគេចឲ្យផុតពីរថយន្តមួយគ្រឿងមិនចាំស្លាកលេខ ទើបបណ្ដាលឱ្យរេចង្កូតអូសជិត២០ ម៉ែត្រក្រឡាប់ជើងចាក់ថ្មរាយពេញ ធ្វើឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបររួចផុតពីគ្រោះថ្នាក់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ឃើញថារថយន្តបង្កមិនមានការប៉ះពាល់ទៅដល់សម្បត្តិរបស់រដ្ឋនិងរងការគ្រោះថ្នាក់ទៅដល់អ្នកធ្វើដំណើរទេនោះជាក៍បានប្រាប់ឲ្យម្ចាស់ហៅរថយន្តមកស្ទូចយកទៅធ្វើការជួសជុលដោយខ្លួនឯង។
