បើតាម​ លោកគ្រូ គង់ សូផាត Kong Sophat ដែលជាអ្នកជុំនាញខាងប្រពន្ធ័បច្ចេកវិទ្យាបានបញ្ជាក់អោយដឹងថា៖ ទន្ទឹមនិង ប្រពន្ធ័បច្ចេកវិទ្យាមានគុណសម្បត្តិច្រើន តែវាក៏មាន គុណវិបត្តិខ្លះដែរបើសិនជាយើងប្រើវាក្នុងផ្លូវខុស
google.com, pub-1499389591457419, DIRECT, f08c47fec0942fa0

ប្រពន្ធ័បច្ចេកវិទ្យា

បច្ចេកវិទ្យាជួយដំណើរការក្នុងការធ្វើជំនួញយ៉ាងសកម្ម ក្នុងការធ្វើកាងារធំៗជាច្រើន វាមានភាពប្រសើរ និងរហ័ស ជាងអាជីវកម្មដែលមិនបានប្រើប្រាស់នូវបច្ចេកវិទ្យានេះ។ ឧស្សាហកម្ម និងក្រុមហ៊ុនផ្សេងៗពឹងផ្អែកលើបច្ចេកវិទ្យាផ្សេងៗគ្នា ប៉ុន្តែការប្រើប្រាស់ទូទៅយើងឃើញមានដូចជា ទំនាក់ទំនងពាណិជ្ជកម្ម និងផលិតកម្ម ធ្វើឲ្យចង្វាក់ផលិតកម្ម មាន ភាពល្អប្រសើរ ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ និងការរក្សាទុករាល់កំណត់ត្រាហិរញវត្ថុផ្សេងៗ។

១. ការទំនាក់ទំនង : បច្ចេកវិទ្យាគឺមានភាពចាប់រហ័ស និងងាយស្រួល ដោយមិនចាំបាច់ចំណាយពេលវេ លា ច្រើននោះឡើយ។ ដោយប្រភេទបច្ចេកវិទ្យាទាំងនោះមានដូចជា ការហៅទូរសព្ទ ផ្ញើរសារ អ៉ីមែល ប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមជាដើម ខណៈពេលដែលអ្នកនៅឆ្ងាយ ឬក៏មិនមាន វត្ដមាន នៅកន្លែងធ្វើការផ្ទាល់។ ធ្វើការកំណត់កាលវិភាគ ឬដាក់ការងារទៅអោយក្រុមការងារ។
២.ពួកគេបង្កើនសកលភាវូបនីយកម្ម
ពិភពលោកមានទំនាក់ទំនងគ្នាច្រើនជាងពេលណាៗទាំងអស់។ បច្ចេកវិទ្យាឌីជីថលបានផ្តល់ឱ្យយើងនូវឱកាសដើម្បីជួបមនុស្សប្រជាជាតិនិងវប្បធម៌ពីពិភពលោកផ្សេងទៀតដែលបើមិនដូច្នេះទេនឹងមិនអាចរីករាយបានទេ។
 
បន្ថែមលើនេះបច្ចេកវិទ្យានៃមធ្យោបាយដឹកជញ្ជូនដូចជាយន្ដហោះឬរថភ្លើងល្បឿនលឿនធ្វើឱ្យការកៀងគរកាន់តែត្រូវបានគេសង្កត់ធ្ងន់ដោយសារតែការចំណាយនិងសន្សំពេលវេលា។

៣. ធ្វើឲ្យចង្វាក់ផលិតកម្ម មានភាពល្អប្រសើរ : មិនថាទំហំការងារ ក្រុមហ៊ុន របស់អ្នកប៉ុណ្ណានោះឡើយ បច្ចេកវិទ្យាអាចជួយសម្រួលអ្នកបានទាំងអស់។ កាន់តែប្រសើរបើការធ្វើជំនួញរបស់អ្នកបានដាក់បញ្ចូលនូវបច្ចេកវិទ្យា ដើម្បីជួយសម្របសម្រួលរាល់ការងារផ្សេងៗ ទៅតាមផ្នែកនិមួយៗ។

៤. ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ : ការផ្គត់ផ្គង់វត្ថុធាតុដើម ផលិតករលក់ដុំ-លក់រាយ និងអ្នកផ្តល់សេវាកម្ម B2B ទាំងអស់សុទ្ធតែមានដំណើរការគ្រប់គ្រងស្តុក។ បច្ចេកវិទ្យាគឺអាចជួយសម្រួលដល់ការងារទាំងនេះបានយ៉ាងស្រួល ដោយវាធ្វើការបង្ហាញអ្នកឲ្យឃើញនៅលើកញ្ចក់កុំព្យូទ័រ ហើយរាល់ទិន្នន័យទាំងអស់ត្រូវបានកំណត់ត្រាដោយកម្មវិធីកុំព្យូទ័រ បើនិយាយទៅគឺវាមានភាពឆាប់រហ័សជាងមនុស្សរាប់នូវផលិតផលទាំងអស់នោះដោយរាប់មើលនឹងភ្នែកម្ដងមួយៗ។
 
៥. ការរក្សាទុករាល់កំណត់ត្រាហិរញវត្ថុផ្សេងៗ: យោងតាមរដ្ឋបាលធុរកិច្ចខ្នាតតូចរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ក្រុមហ៊ុនតូច និងធំប្រើប្រាស់កម្មវិធីកុំព្យូទ័រកម្រិតខ្ពស់ដើម្បីគ្រប់គ្រងភារកិច្ចគណនេយ្យ និងហិរញ្ញវត្ថុ។ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីគ្រប់គ្រងការរក្សាកំណត់ត្រាហិរញ្ញវត្ថុ កាត់បន្ថយដំណើរការ កាត់បន្ថយចំណាយ និងជួយការពារប្រឆាំងនឹងកំហុសរបស់មនុស្សបានយ៉ាងល្អ។

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed