ភ្នំពេញ ៖ លោក អ៊ិន សុភិន នៅក្នុងឱកាសថ្ងៃខួបកំណើតចៅស្រីបណ្តូលចិត្ត គម្រប់ខួប៣ឆ្នាំ បានបង្ហើបពាក្យមួយឃ្លា ដែលចាក់ដោតខ្លាំង គឺលោកបានរៀបរាប់ទាំងរំភើបថា ចៅស្រីរបស់លោក គឺជា “គ្រាប់ពេជ្រ” ប្រចាំគ្រួសាររបស់លោកផ្ទាល់តែម្តង។
លោក អ៊ិន សុភិន ដែលត្រូវជាជីតា របស់ Katerina បានប្រាប់អ្នកសារព័ត៌មាន ក្នុងថ្ងៃខួបកំណើតចៅស្រីថា សម្រាប់ខួបឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗទេ គឺលោកបានកាដូសម្រាប់កម្មវិធី ចៅស្រីគឺទឹកប្រាក់ចំនួន២ម៉ឺនដុល្លារអាមេរិកហើយបង្កើតមូលនិធិជួយដល់កុមារកំព្រា ពិសេសកុមារដែលឪពុកម្តាយបោះបង់ចោល។
លោកថា មកដល់ពេលនេះ ចៅស្រីមានអាយុ៣ឆ្នាំ ព្រមទាំងបានចូលរៀននៅសាលាផងដែរ ដោយចៅលោកចេះ និយាយភាសាអង់គ្លេសបានខ្លះៗ ពេលនេះចៅលោកកាន់តែឆ្លាត ស្រលាញ់លោកដែលជាជីតាខ្លាំងណាស់ ជាពិសេសលោកនឹងគ្រួសារក៏ស្រលាញ់ចៅខ្លាំងដែរ គឺចាត់ទុកជាគ្រាប់ពេជ្រប្រចាំផ្ទះតែម្តង។
ដូច្នេះចង់ដឹងថាកម្មវិធីខួបកំណើត របស់ចៅស្រីម្ចាស់ផលិតកម្មមហាហង្ស
លោក អ៊ិន សុភិន មានតារារូបណាចូលរួម ហើយមានទិដ្ឋភាពយ៉ាងណា
សុំទស្សនារូបភាពខាងក្រោម៖