
រាជធានីភ្នំពេញ ÷ព្រឹកមុិញនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងាររបស់យើងបានចុះទៅដល់ម្តុំខាងជើងស្តុបបាគូ ចំងាយ ៥០០ម៉ែត្រលើដងផ្លូវ ២១៧ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រទះឃើញមមានការចាក់ដីលុបចំណីស្ពាន អូរ បង្កអោយមានការស្ទះទឹកពេលភ្លៀងម្តងៗជន់លិចផ្ទះប្រជាពលរដ្ឋជារឿយៗ៕
គណ:ពេលចុះទៅផ្តិតយកនូវព័ត៍មានឃើញថាមានមេការម្នាក់បានបញ្ជារអោយចាក់លុបលើដៃស្ពាន បង្កអោយមានការស្ទះទឹកតាមប្រពន្ធ័ប្រឡាយដោយមិនបានប្រាប់អង្គភាពរបស់យើងពីការចាក់លុបចំណីស្ពានមានច្បាប់ ឬមិនមាននោះទេ?


ប្រភពព័ត៍មានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតខាងនោះបានបង្ហើបថា ! អ្នកចាក់ដីលុបប្រព័ន្ធប្រឡាយជិតស្ពាននោះសុទ្ធតែអ្នកមានគ្រាក់ ៗ និងមានអំណាចទើបហ៊ានយ៉ាងដូច្នេះ? ៕ ដោយមិនដឹងថាគាត់មានច្បាប់ទំលាប់ ឬក៏ទទួលបាននូវសិទ្ធិកាន់កាប់ស្របច្បាប់ដែរឬទេ?ទើបហ៊ានចាក់លុបចំណីស្ពានបែបនេះ?
អង្គភាពយើងខ្ញុំនឹងព្យាយាមទំនាក់ទំនងជាមួយមន្រ្តីអាជ្ញាធរមូលដ្ឋាន និងសាលាខណ្ឌដង្កោដើម្បីសុំការបំភ្លឺជុំវិញករណីខាងលើនេះនៅពេលក្រោយ !(ព័ត៍មានបឋម)
