google.com, pub-1499389591457419, DIRECT, f08c47fec0942fa0

(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ឃាត់រថយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ នៅទូទាំងប្រទេស បានចំនួន២៣គ្រឿង។

រថយន្តទាំង២៣គ្រឿងនោះរួមមាន៖
1-រថយន្ត ម៉ាក LEXUS RX330 ចង្កូតឆ្វេង ពណ៌ស ឆ្នាំ ផលិត 2004 ស្លាក លេខ ភ្នំពេញ 2AZ-3795
2-រថយន្តម៉ាក Bentley ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល២០០៦
3-រថយន្តម៉ាក Toyota Prius ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១០
4-រថយន្តម៉ាក Lexus RX330 ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំ២០០៥
5-រថយន្តម៉ាក TOYOTA SIENNA ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំ២០០៥
6-រថយន្តម៉ាក TOYOTA PRIUS ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2010 និងទំហំស៊ីឡាំង 1800 CC
7-រថយន្តម៉ាក Lexus RX400H ប្រភេទរថយន្តទេសចរណ៍ ពណ៌ប្រផេះ ឆ្នាំម៉ូដែល 2006
8-រថយន្តម៉ាក TOYOTA CAMRY ប្រភេទរថយន្តទេសចរណ៍ ពណ៌ស ឆ្នាំម៉ូដែល 2007
9-រថយន្តម៉ាក Chevrolet Colorado ឆ្នាំផលិត 2015 ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-1684
10-រថយន្តម៉ាក Toyota Prius ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១០
11-រថយន្តម៉ាក Toyota Camry ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល ២០១២
12-រថយន្តម៉ាក Lexus RX 400h ចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ឆ្នាំម៉ូឌែល ២០០៦
13-រថយន្តម៉ាក Lexus RX 400h ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល ២០០៦
14-រថយន្ដម៉ាក Lexus RX 330 ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល ២០០៤
15-រថយន្ដម៉ាក Lexus RX300 ចង្កូតឆ្វេង ប្រភេទរថយន្តទេសចរណ៍ ពណ៌ស ឆ្នាំម៉ូដែល 2004
16-រថយន្តម៉ាក NISSAN ចង្កូតស្ដាំ រថយន្តដឹកជញ្ជូនទំនិញ ពណ៌ខ្មៅ ឆ្នាំម៉ូដែល 2017 ទំហំស៊ីឡាំង 2488 CC
17-រថយន្តម៉ាក LEXUS RX330 ចង្កូតឆ្វេងឆ្នាំផលិត 2005 ពណ៍ស ស្លាកលេខភ្នំពេញ 2AG-5272
18-រថយន្តម៉ាក LEXUS GS300 ចង្កូតឆ្វេង ឆ្នាំម៉ូដែល2005 ពណ៍ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AP-2823
19-រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល2006 ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 2M-6645
20-រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007


21-LEXUS RX350 ពណ៌ ខ្មៅ ចង្កូត ឆ្វេង ផលិត ឆ្នាំ 2007 ពាក់ស្លាកលេខ 2AZ-5693
22- LEXUS. RX350 ពណ៌ ខ្មៅ ចង្កូត ឆ្វេង ផលិត ឆ្នាំ 2011 ពាក់ស្លាកលេខ ភ្នំពេញ 2BB-8750
23-LEXUS RX350 ពណ៌ស ចង្កូតឆ្វេង ផលិតឆ្នាំ 2004 ពាក់ស្លាកលេខ សៀមរាប 2A-7202

លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១ ខែកក្កដានេះថា ការប្រមូលពន្ធលើរថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូត និងចង្កូតឆ្វេង ទទួលបានចំណូលជាង ៧៦លានដុល្លារអាមេរិក ពីរថយន្តសរុប ៩៧០៧គ្រឿង ខណៈយុទ្ធនាការនេះ ត្រូវបានបិទបញ្ចប់ហើយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

លោកបន្តថា ក្នុងចំណោមរថយន្តសរុបទាំងជិត១ម៉ឺនគ្រឿងនេះ ក្នុងនោះរថយន្តចង្កូតឆ្វេងមានចំនួន ២៧០៨គ្រឿង ដោយទទួលបានប្រាក់ពន្ធអាករប្រមាណ៣៥លានដុល្លារ និងទទួលបានការកក់ប្រាក់ពីរថយន្តចង្កូតស្តាំចំនួន ៦៩៩៩គ្រឿង។

លោកប​ន្ថែមថា ក្នុងចំណោមរថយន្តចង្កូតស្តាំសរុប ដែលបានមកតម្កល់ប្រាក់កក់ មានចំនួន ៤៤៩០គ្រឿងហើយ បានទៅកែចង្កូតពីស្តាំមកឆ្វេង និង បានបង្វែរប្រាក់កក់មកជាប្រាក់ពន្ធបង់ ចូលថវិកាជាតិ និងរថយន្តចង្កូតស្តាំប្រមាណ ២៥០៩គ្រឿងទៀត ស្ថិតក្នុងដំណាក់កាលកែ ចង្កូតនៅតាមយាន្តដ្ឋាននានា។

លោកបញ្ជាក់ថា បន្ទាប់ពីបញ្ចប់យុទ្ធនាការប្រមូលពន្ធ ពីរថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងឈប់ទទួលការមកបង់ពន្ធ និងប្រាក់កក់ទៀតហើយ និងមិនមានការពន្យារពេលទៀតនោះទេ។ យចាប់ពីខែកក្កដានេះទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងធ្វើការការបង្រ្កាបឱ្យបានតឹងរ៉ឹង និងម៉ត់ហ្មត់បំផុត ជាមួយនឹងការផាកពិន័យផងដែរ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed