
ខេត្តបន្ទាយមានជ័យ ÷កាលពីថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៩និង៣០នាទីព្រឹកប្រជាពលរដ្ឋចំនួន ៣៣គ្រួសារបានធ្វើការស្នើសុំដល់អង្គភាពសារព័ត៍មានចំនួន ១៣ អង្គភាពដើម្បីផ្សព្វផ្សាយពីទុក្ខកង្វល់របស់ពួកគាត់ដោយលើកឡើងថា ៉ការប្តឹងទាមទារយកដីទំនាស់មកវិញជាច្រើនឆ្នាំរវាងបុគ្គលមានឥទ្ធិពលពីរនាក់ធ្វើអោយមានការព្រួយបារម្មណ៍ចំពោះប្រជាពលរដ្ឋទន់ខ្សោយ និងងាយរងគ្រោះ ៉
អង្គហេតុ ÷ក្រោយពីប្រជាពលរដ្ឋបានឃើញនូវដីការកោះអញ្ជើញលោក សោម សម្បត្តិ ក្នុងរឿងព្រហ្មទណ្ឌលេខ ៣៣៤៨ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២អោយចូលទៅបំភ្លឺនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២វេលាម៉ោង ១០ព្រឹកនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿងតាមពាក្យបណ្តឹងរបស់មេធាវី០៣រូបប្តឹងពីបទ រំលោភលើទំនុកចិត្តបំពានលើភាពល្ងង់ខ្លៅឬភាពទន់ខ្សោយញុះញង់អោយប្រព្រឹត្តបទល្មើសជាអាទិ៍ឬលួចលក់អចលនវត្ថុដែលមិនមែនជាកម្មសិទ្ធរបស់ខ្លួន និងបំភាន់មន្រ្តីសូរិយាដីក្នុងការចុះបញ្ជី ៕


នៅថ្ងៃខែដ៏ដែលនោះផងដែរប្រជាពលរដ្ឋចំនួន៣៣គ្រួសារដែលបានធ្វើការសម្របសម្រួលពីលោក សោម សម្បត្តិមានការភ័យខ្លាចចំពោះការដែលទទួលបានដីសម្រាប់រស់នៅយូរឆ្នាំមកហើយ៕ដោយខ្លាចមានរឿងរ៉ាវដល់ពួកគាត់ក៏បានធ្វើការស្នើសុំដល់លោក សាន ស៊ានហូរ អតីតអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចាស់ បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែតដើម្បីធ្វើការបំភ្លឺលើឯកសារចាស់របស់រដ្ឋបាលក្រុងប៉ោយប៉ែតលេខ :០៩៦/១៨ សសរ ថ្ងៃពុធ ០៥កើត ខែមិកសិរ ឆ្នាំចរ សំរិទ្ធិស័ក ព.ស ២៥៦២ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ “សេចក្តីសម្រេចអភិបាលក្រុងមាន៥ចំនុច ៉មានឯកសារយោងនិងវីដេអូរបស់ប្រជាពលរដ្ឋបង្ហាញលើដីផ្ទាល់៕

ដើម្បីសុំការបំភ្លឺពីលោក សាន ស៊ានហូរ អតីតអភិបាលក្រុងចាស់ និងធ្វើការខលសម្ភាសន៍លោក សោម សម្បត្តិ ផងដែរ?
នៅចំពោះមុខតំណាងប្រជាពលរដ្ឋទាំង៣៣គ្រួសារ និងបងប្អូនសារព័ត៍មានជាច្រើនអង្គភាពដោយលោក អភិបាលចាស់បញ្ជាក់ថា រឿងការទិញលក់ដីរបស់លោក សោម សម្បត្តិ និង លោក ពេជ្រ ធឿនបានបញ្ជប់ការទិញលក់ដូររួចរាល់អស់ហើយរវាងអ្នកទាំងពីរ ដោយមានការសម្របសម្រួលពីលោក ទូច មុន្នី អភិបាលរងក្រុងទទួលផែនទំនាស់ដីធ្លី និងសហការីរបស់លោកជាអ្នករៀបចំលើឯកសារ និងកិច្ចការអស់ទាំងនេះ ៕


ចំពោះកិច្ចសម្ភាសន៍រវាងលោក សោមសម្បត្តិវិញលោកបានមានប្រសាសន៍ថា ការទិញលក់ដូររវាងលោក និង លោកពេជ្រ ធឿនបានបញ្ចប់រួចរាស់ហើយដែរ?ក៏ប៉ុន្តែតែកិច្ចការសម្រាប់បញ្ចប់ជាមួយមន្ទីរសាការីគឺមិនទាន់បានបញ្ចប់នៅឡើយទេ ? រហូតមកដល់សព្វថ្ងៃនេះដោយលោក សោម សម្បត្តិ បានបញ្ជាក់ថា លោក ពេជ្រ ធឿនបានទាមទារប្រាក់រហូតទៅដល់ ២៥មុឺនដុល្លារ (ម្ភៃប្រាំមុឺនដុល្លារ )បន្ថែមទៀត៕

ចំពោះលោក ពេជ្រ ធឿនក្រុមការងារសារព័ត៍មានគេហទំព័រខ្មែរអ៊ុីប៊ុកញូសិ៍ មិនអាចទំនាក់ទំនងបានទេ?ខលមិនចូលអង្គភាពយើងខ្ញុំនៅតែព្យាយាមទំនាក់ទំនងទៅភាគីដែលពាក់ព័ន្ធប្រសិនបើចង់បកស្រាយជុំវិញករណីខាងលើនេះ៕ព័ត៍មានបឋម
