
google.com, pub-1499389591457419, DIRECT, f08c47fec0942fa0
ខេត្តកំពត ៖ ដោយបានការចង្អុលបង្ហាញពីឯកឧត្តម ម៉ៅ ច័ន្ទ មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កម្លាំងផែននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវីរៈសេនីយ៍ឯក លកញ៉ាវ ស្នងការរង ចូលរួមសហការដោយកម្លាំងអធិការស្រុកទឹកឈូនិងអធិការស្រុកឈូក នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ ស្រាវជ្រាវបំបែក ករណីរំលោភសម្លាប់ ហើយប្លន់យកម៉ូតូ កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ ដែលស្ថិតនៅក្នុងឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានហើយ។


ដោយក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៏ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភ ជាថវិការលើកទឹកចិត្តចំនួន ៤ លានរៀនសំរាប់ផែនព្រហ្មទណ្ឌ ២លានរៀល សំរាប់អធិការស្រុកទឹកឈូ និង ២លានរៀល សំរាប់អធិការស្រុកឈូក ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់ឥឡូវនេះបានដោយជោគជ័យហើយពិតជាអស្ចារ្យខ្លាំងណាស់ ប្រជាពលរដ្ឋ គាំទ្រ (100%) ៕
