
(ខេត្តកណ្តាល)ថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២២វេលាម៉ោង១៤និង៣០នាទី។កើតហេតុនៅត្រង់ចំណុចផ្លូវជាតិលេខ៤ភូមិមនោរម្យឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះចំនួន ០២នាក់
១-ឈ្មោះសួង បូនិច ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរបើកបរនៅភូមិតាសេក សង្កាត់កំបូលខណ្ឌកំបូលរាជធានីភ្នំពេញ (ម្ចាស់រថយន្តកាមរីបាឡែន)។
២-ឈ្មោះណាត បូផាន់ ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរ ចុងភៅរោងការនៅភូមិគម្ពោធស្បូវឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល(ម្ចាស់រថយន្តហាយឡែនឌ័រ)។
ជនសង្ស័យ០១នាក់
ឈ្មោះញឹកសុវុត្ថាហៅស្រួច ហៅថាច(មានសារធាតុញឿន) ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរអ្នកយកសារព័ត៌មានសង្គមអភិវឌ្ឍន៍នៅភូមិបុរីកម្មករសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក
១-អាវុធខ្លីម៉ាក G-Lock19 (ឡុក19) (USA) RTP75555 ០១ដើម បង់០១ គ្រាប់០១សំបកកាទូសចំនួន០២ ។
២-ប័ណ្ណព័ត៌មាន គេហទំព័រសង្គមអភិវឌ្ឍន៍០១និងលិខិតបញ្ជាបេសកម្ម ០១។
៣-កាបូបស្ពាយសម្រាប់អាវុធ០១កូនសោឡានលុចស៊ីស០១និងជ័រសម្រាប់ដាក់គ្រាប់កាំភ្លើងចំនួន០២។
៤-ម៉ូតូមួយគ្រឿងម៉ាក ADV ពណ៌ស ឆ្នាំ២០២១ពាក់ផ្លាកលេខភ្នំពេញ 1JE-3621។

ផល់ប៉ះពាល់ខូចខាត
-រថយន្តម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ ឆ្នាំ២០០៣ពាក់ផ្លាកលេខភ្នំពេញ 2BC-4568ត្រូវចំទ្វាមុខ ខាងស្ដាំ ០១គ្រាប់។
-រថយន្តម៉ាកហាយឡែនឌ័រពណ៌ស ឆ្នាំ២០០១ ពាក់ផ្លាកលេខភ្នំពេញ 2AD-4931ត្រូវចំស្តុបឆ្វេងខាងក្រោយ ០១គ្រាប់និងចំថ្ពល់មុខខាងឆ្វេង០១គ្រាប់។
លោកវរសេនីយ៍ឯកមាន សំណាងអធិការស្រុកអង្គស្នួលបានឲ្យដឹងថា!
នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុផ្នែកជំនាញបានទទួលព័ត៌មានពី ប៉ុស្ដិ៍នគរបាលបែកចាន ថាមានមុខសញ្ញាមានឈ្មោះដូចខាងលើ បានជិះម៉ូតូម៉ាក ADV ពណ៌សឆ្នាំ២០២១ពាក់ផ្លាកលេខភ្នំពេញ 1JE-3621កាន់អាវុធខ្លីមួយដើមបាញ់រថយន្ដអ្នកដំណើរតាមដងផ្លូវជាតិលេខ៤ក្រោយពីទទួលបានព័ត៌មាន កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកអង្គស្នួលសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍បានតាមស្ទាក់ទើបឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្លូវជាតិលេខ៤ភូមិជ្រៃមង្គលឃុំដំណាក់អំពិលស្រុកអង្គស្នួលខេត្តកណ្ដាល ហើយបាននាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួនាំបន្តតាមនីតិវិធី។
ចម្លើយសារភាពថា៖
ខ្លួនបានបាញ់ចំនួន ០៤គ្រាប់ត្រូវរថយន្ត ០៣គ្រាប់មុនពេលមកដល់ស្រុកអង្គស្នួល គឺបានបាញ់នៅភ្នំពេញ ជាច្រើនគ្រាប់។
មូលហេតុខឹងប្រពន្ធ (បឋម)ជំនាញកំពង់បន្តនីតិវិធី។