ទំពាំងបារាំងមានផ្ទុក បរិមាណជីវជាតិដ៏ខ្ពស់ វាមានឈ្មោះ វិទ្យាសាស្ត្រថា Asparagus Officinalis ។ ពេលដើមទំពាំងបារាំងមានប្រវែងពី ១៥ទៅ២០សង់ទីម៉ែត្រ ហើយគល់ ទំពាំងមានវិជ្ជមាត្រប្រមាណ២សង់ទី ម៉ែត្រ ជាពេលបរិមាណជីវជាតិក្នុង ទំពាំងមានច្រើនបំផុត ។
ប្រសិទ្ធភាពរបស់ទំពាំងបារាំងក្នុងការបង្ការ និងព្យាបាលមហារីក
ពួកអ្នកវិទ្យាសាស្ត្រឱ្យដឹងថា ក្នុងទំពាំងបារាំងមានផ្ទុកយ៉ាងច្រើននូវ សារជាតិ glutathione (GSH) ដែលមាន លក្ខណៈពិសេសប្រឆាំងតបនឹងជំងឺ មហារីក ។
ការស្រាវជ្រាវបង្ហាញថា កោសិកា T របស់សរីរាង្គនឹងកើនឡើង ដោយសារជាតិ glutathione ជួយ សម្រួលប្រព័ន្ធភាពស៊ាំ ផ្តើមពីនោះលើក កម្ពស់លទ្ធភាពប្រឆាំងទប់ទល់ការ វាយប្រហាររបស់ជំងឺតម្កាត់ ។
Glutathione នឹងជួយកម្ចាត់ សារជាតិបង្កមហារីក និងការពារទប់ទល់ជាតិពុលរបស់ កោសិកា ។
ម្យ៉ាងវិញទៀត អាស្រ័យ ដោយបរិមាណវីតាមីន A, C និង Selen ដ៏ច្រើន ហេតុនេះទំពាំង បារាំងអាចជួយ ទប់ស្កាត់មហារីកប្រសិទ្ធភាព ។
ក្រៅពីនេះ ទំពាំងបារាំងក៏អាច ប្រឆាំងរលាកអាស្រ័យដោយផ្ទុកប្រភព វីតាមីន K រួមនឹងវីតាមីន B1, B2 និង B3 ជួយកសាងប្រព័ន្ធឆ្អឹងសន្លាក់រឹងមាំ ។
វិធីប្រើទំពាំងបារាំង ចំពោះអ្នកកំពុងព្យាបាលមហារីក
ទំពាំងបារាំងអាចកែច្នៃជា ម្ហូបច្រើនយ៉ាង ដូចជាចំហុយ, អាំង, ស៊ុប, ឆា…ប៉ុន្តែចំពោះអ្នកកំពុង ព្យាបាល មហារីកវិធីកែច្នៃទំពាំងបារាំងត្រូវ ងាយៗ និងអាចឱ្យសរីរាង្គស្រូបយក ងាយស្រួល ដោយអាចកែច្នៃតាមពីរ របៀបៈ
-របៀបទី១: ចំហុយ និងកិនៈ យកទំពាំងចំហុយឱ្យឆ្អិនល្អ (ពេល ចំហុយត្រូវបិទគម្របឱ្យជិត), បន្ទាប់មក យកវាទៅកិនជាម្សៅ រួចទុកក្នុងទូ ទឹកកកសម្រាប់ប្រើក្នុងរង្វង់មួយទៅពីរ ថ្ងៃ ។ ក្នុងមួយថ្ងៃ គួរទទួលទានពីរដង, ម្តងបួនស្លាបព្រាបាយ ។
-របៀបទី២: កៀបយកទឹកៈ យកទំពាំងស្រស់កៀបជាមួយផ្លែប៉ោម, ក្រូច ឬ ម្នាស់ ដូចជាភេសជ្ជៈម្យ៉ាង សម្រាប់ទទួលទានរាល់ថ្ងៃ ៕ ប្រែសម្រួល: រតនៈ