​ចំពោះ​បុគ្គល​ដែល​មាន​គោរមងារ​ ​ឧកញ៉ា​ ​អាច​ត្រូវ​បញ្ចប់​ ​ឬ​ដកហូត​គោរមងារ​ក្នុង​ករណី​ ​បុគ្គល​ទាំង​នោះ​មិន​បាន​បំពេញ​កាតព្វកិច្ច​បង់​វិភាគទាន​ប្រចាំ​ឆ្នាំ​រយៈពេល​៣​(​បី​)​ឆ្នាំ​ ​ជាប់គ្នា​ដោយ​គ្មាន​មូលហេតុ​។​

​ក្នុង​ព្រះរាជក្រឹត្យ​ ​ដែល​ឡាយព្រះហស្តលេខា​កាល​ពី​ថ្ងៃ​ពុធ​ ​បាន​ឱ្យ​ដឹង​ថា​ ​គោរមងារ​ ​ឧកញ៉ា​ ​ដែល​អាច​ត្រូវ​បាន​បញ្ចប់​ ​ក្នុង​ករណី​បុគ្គល​សុំលាលែង​ពី​គោរមងារ​ឧកញ៉ា​ដោយ​ស្ម័គ្រចិត្ត​។​

ជា​បុគ្គល​មិន​បំពេញ​កាតព្វកិច្ច​បង់​វិភាគទាន​ប្រចាំ​ឆ្នាំ​រយៈពេល​៣​(​បី​)​ឆ្នាំ​ជាប់គ្នា​ ​ដោយ​គ្មាន​មូលហេតុ​។​

​ជា​បុគ្គល​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទឧក្រិដ្ឋ​ឬ​បទមជ្ឈិម​ណា​មួយ​ ​និង​ជា​បុគ្គល​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​២​២​ ​នៃ​ព្រះរាជក្រឹត្យ​នេះ​។​

google.com, pub-1499389591457419, DIRECT, f08c47fec0942fa0

​ជា​បុគ្គល​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ ​សំណុំ​ឯកសារ​ស្នើ​សុំ​គោរមងារ​ឧកញ៉ា​របស់​បុគ្គល​នោះ​មាន​ការ​ក្លែង​បន្លំ​។​

​ព្រះរាជក្រឹត្យ​បញ្ជាក់​ថា​៖​ ​«​បែបបទ​និង​នីតិវិធី​នៃ​ការ​បញ្ចប់​គោរមងារ​ឧកញ៉ា​ ​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​»​។​

​ក្នុង​មាត្រា​២​២​ ​បាន​ឱ្យ​ដឹង​ថា​ ​លោក​អ្នកឧកញ៉ា​ ​អ្នកឧកញ៉ា​ ​និង​ឧកញ៉ា​ ​ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ​ ​ច្បាប់​ ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​របស់​កម្ពុជា​ ​ដោយ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌​ល្អ​ ​ប្រកប​មុខរបរ​ស្រប​ច្បាប់​ ​និង​ចៀសវាង​សកម្មភាព​ណា​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​និង​សេចក្ដីថ្លៃថ្នូរ​របស់​គោរមងារ​«ឧកញ៉ា​»។​

​លោក​ គួ​ច​ ​ម៉េង​លី​ ​ដែល​មាន​គោរមងារ​ជា​ ​អ្នក​ឧកញ៉ា​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​ចំពោះ​តម្រូវ​ការ​ឱ្យ​បង់​វិភាគទាន​ ​ឬ​មិន​បង់​វិភាគទាន​នេះ​ ​លោក​មិន​ទាន់​ច្បាស់​អំពី​តម្រូវ​ការ​ ​ឬ​លក្ខខណ្ឌ​ដែល​តម្រូវ​ឱ្យ​បង់​ចំនួន​ប៉ុន្មាន​នៅឡើយ​។​

​លោក​បន្ថែម​ថា​ ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ទទួល​បាន​ងារ​ ​ឧកញ៉ា​ ​មិន​ដឹង​មានលទ្ធភាព​ ​ឬក៏​អត់​នោះ​ទេ​ ​ព្រោះ​ឧកញ៉ា​ខ្លះ​ចូលរួម​ជួយ​សង្គម​បាន​ច្រើន​ ​ប៉ុន្តែ​នៅ​ពេល​ណា​មួយ​ពួក​គេ​មាន​វិបត្តិសេដ្ឋកិច្ច​ ​ដែល​មិន​អាចប​ង់​វិភាគទាន​បាន​ ​ស្រាប់តែ​ដក​ហូត​ ​ឬ​បញ្ចប់​ងារ​ឧកញ៉ា​ ​ក៏​លោក​មិន​ដឹង​ថា​ល្អ​ ​ឬ​អាក្រក់​នោះ​ដែរ​ ​ព្រោះ​បុគ្គល​ខ្លះ​ទទួល​បាន​ងារ​ដោយ​ភាព​ងាយស្រួល​ ​ប៉ុន្តែ​អ្នកខ្លះ​ទទួល​បាន​ដោយ​ពិបាក​បំផុត​។​

​លោក​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​មិន​ដឹង​ថា​ល្អ​ ​ឬ​អាក្រក់​នោះ​ទេ​ ​ព្រោះ​បុគ្គល​ខ្លះ​គាត់​បាន​ដោយ​ងាយស្រួល​ពេក​ […] ​មិនបាន​ជួយ​អ្វី​? ​គួរតែ​សិក្សា​ ​ប៉ុន្តែ​អ្នកខ្លះ​បាន​ដោយ​ពិបាក​ដោយសារ​គាត់​បាន​ចូលរួម​ចែករំលែក​ដល់​សង្គម​ ​និង​រាជរដ្ឋាភិបាល​ច្រើន​លើស​លុប​ […] ​គាត់​គួរ​ទទួល​បាន​ងារ​ជាអចិន្ត្រៃយ៍​អស់​មួយជីវិត​ ​ប៉ុន្តែ​លើក​លែង​គាត់​ប្រព្រឹត្ត​ខុស​អ្វីមួយ​ ​ដែល​មិន​អាច​ទទួលយក​បាន​ទើប​យើងគួរ​បញ្ចប់​»​។​

​លោក​ គួ​ច​ ​ម៉េង​លី​ ​បន្ថែម​ថា​ ​ឧកញ៉ា​ខ្លះ​ជួយ​សង្គម​ ​និង​រដ្ឋាភិបាល​បាន​ច្រើន​ ​ប៉ុន្តែ​នៅ​ពេល​ពួក​គេ​ចាស់​ទៅ​ ​ស្រាប់តែ​គ្មាន​លទ្ធភាព​បន្ត​ការ​គាំទ្រ​ជួយ​ក្នុង​ទម្រង់​ណាមួយ​ ​ក៏​ស្រាប់តែ​ដកហូត​វិញ​ ​គឺ​ហាក់បីដូចជា​បំភ្លេច​ចោល​នូវ​សកម្មភាព​ដែល​អ្នក​មាន​គោរមងារ​ឧកញ៉ា​ ​បាន​ប្រឹងប្រែង​តាំងពី​ដើម​រហូតមក​។​

​លោក​ ​ហ៊ុន​ ​ឡាក់​ ​អគ្គលេខាធិការ​សមាគម​ឧកញ៉ា​កម្ពុជា​ ​ប្រាប់​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​ដើមឡើយ​ពុំ​មាន​ច្បាប់​ណា​ដែល​អាច​បញ្ចប់​គោរមងារ​ឧកញ៉ា​នោះ​ទេ​ ​ប៉ុន្តែ​បច្ចុប្បន្ន​ការតាក់តែងច្បាប់​មួយ​ឱ្យ​មាន​ភាព​ជាក់លាក់​ថា​ ​តើ​គោរមងារ​ឧកញ៉ា​អាច​ស្នើ​ឡើង​តាមរយៈ​ណា​ ​ដើម្បី​ដាក់​សំណើ​ថ្វាយ​ព្រះមហាក្សត្រ​។​

​លោក​បន្ថែម​ថា​ ​ចំពោះ​ការ​តាក់តែង​ឱ្យ​មានច្បាប់​ឡើង​នេះ​ ​ឧកញ៉ា​ត្រូវ​រួមចំណែក​កសាង​ជាតិ​ ​ក៏​ដូច​ចូលរួម​កិច្ចការ​សង្គម​ ​រួម​ទាំង​ការ​បង់​វិភាគទាន​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​ ​និង​ប្រទេសជាតិ​។​

​លោក​ ​ហ៊ុន​ ​ឡាក់​ ​បន្ត​ថា​ ​ការ​បញ្ចប់​គោរមងារ​ឧកញ៉ា​ ​គឺ​ពាក់ព័ន្ធ​នឹង​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ដែរ​ដូចជា​ ​ការ​មិន​បង់​វិភាគទាន​ ​ប៉ុន្តែ​មិនមែន​មានន័យ​ថា​ ​មិន​បង់​វិភាគទាន​ភ្លាម​ត្រូវតែ​ដក​គោរមងារ​ភ្លាម​នោះ​ទេ​ ​ទាល់តែ​មិន​បង់​វិភាគទាន​បី​ឆ្នាំ​ជាប់ៗ​គ្នា​ ​ហើយក៏​មានការ​វាយ​តម្លៃ​ដែរ​ថា​ ​តើ​មាន​មូលហេតុ​​​អ្វីខ្លះ​។

​លោក​បញ្ជាក់​ថា​៖​ ​«​ករណី​ខាងលើ​នេះ​ ​រាជរដ្ឋាភិបាល​នឹង​ចេញ​អនុក្រឹត្យ​បញ្ជាក់​បន្ថែម​ទៀត​ពីលើ​ព្រះរាជក្រឹត្យ​ ​ដែល​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​រួម​ទាំង​សមាគម​ឧកញ៉ា​ ​នឹង​ពិភាក្សា​លម្អិត​ក្នុង​ការ​តាក់តែង​គោរមងារ​ឧកញ៉ា​នៅ​ក្នុង​អនុក្រឹត្យ​សម្រាប់​អនុវត្ត​បន្ត​»​។​

​អគ្គលេខាធិការ​សមាគម​ខាងលើ​បន្ថែម​ថា​៖​ ​«​ចំពោះ​វិភាគទាន​ដែល​ត្រូវ​បង់​ប្រចាំ​ឆ្នាំ​ ​នៅ​ពេលនេះ​មិនទាន់​បាន​កំណត់​ជាក់លាក់​នៅឡើយ​ទេ​ ​ទាល់តែ​ក្រុម​អន្តរ​ក្រសួង​ជជែក​ពិភាក្សាគ្នា​ជាមុន​ថា​ ​តើ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​សាកសម​ ​គឺ​មិន​អាច​តិច​ពេក​ ​ហើយក៏​មិន​អាច​ច្រើនពេក​ដែរ​»​។​

​ក្នុង​ព្រះរាជក្រឹត្យ​ខាងលើ​បញ្ជាក់​ថា​ ​ចំពោះ​ការកំណត់​អំពី​គោលការណ៍​ ​លក្ខខណ្ឌ​បែបបទ​ ​និង​នីតិវិធី​ក្នុង​ការ​ផ្តល់​គោរមងារ​ឧក​ញ៉​ ​ជា​ការ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ​ដែល​មាន​គុណបំណាច់​ក្នុង​ការ​អភិវឌ្ឍ​ ​និង​កសាង​ជាតិ​ ​ព្រមទាំង​ការ​គ្រប់គ្រង​និង​ការ​បញ្ចប់​គោរមងារ​ឧកញ៉ា​ ​ដើម្បី​ធានា​បាន​នូវ​សេចក្តីថ្លៃថ្នូរ​ ​ទំនៀមទម្លាប់​ ​ប្រពៃណី​ល្អ​ ​សណ្តាប់​ធ្នាប់​សាធារណៈ​ ​សន្តិសុខ​ជាតិ​ ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed