– កម្មវិធី ភ្ជាប់សមាជិកគ្រួសាររបស់ក្រុមហ៊ុនgoogle (Google Family Link)៖ ជាកម្មវិធីឥតគិតថ្លៃក្នុងការប្រើប្រាស់ដែលអនុញ្ញាតឲ្យអាណាព្យាបាលទាញយកបានក្នុង Play Store និង App Store កំណត់រយៈពេលវេលាប្រើប្រាស់លើអេក្រង់ទូរស័ព្ទ និងអនុញ្ញាតឱ្យអាណាព្យាបាលយល់ពីរបៀបដែលកូនរបស់អ្នកចំណាយពេលវេលានៅលើឧបករណ៍ស្មាតហ្វូនរបស់ពួកគេ ការចែករំលែកទីតាំង គ្រប់គ្រងការកំណត់ឯកជនភាព និងមុខងារច្រើនទៀត។
– កម្មវិធី តាមដានសកម្មភាពក្នុងបណ្តាញសង្គម (Qustodio)៖ ជាកម្មវិធីគិតថ្លៃ តែមានមុខងារជាច្រើនក្នុងការកំណត់សុវត្តិភាព និងតាមដានទីតាំង ការប្រើប្រាស់បណ្តាញសង្គម សារឆ្លើយឆ្លង និងសកម្មភាពនានានៅលើអ៊ីនធឺណិត។
– កម្មវិធីតាមដានរយៈពេលនៃការប្រើប្រាស់ស្មាតហ្វូន (Apple Screen Time)៖ នេះជាមុខងារដែលភ្ជាប់មកជាមួយនៅលើឧបករណ៍ Apple ដែលជាមុខងារដែលមានប្រយោជន៍បំផុតដែលអាចត្រូវបានប្រើដើម្បីជួយលោកអ្នក និងគ្រួសារក្នុងការ គ្រប់គ្រងពេលវេលារបស់កុមារដែលបានចំណាយលើឧបករណ៍អេឡិចត្រូនិចកាន់តែមានប្រសិទ្ធភាព។
– កម្មវិធីសុវត្ថភាពគ្រួសាររបស់Microsoft ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការWindow Microsoft (Microsoft Family Safety)៖ ក៏មានតួនាទីប្រហាក់ប្រហែលនិងកម្មវិធីខាងលើដែរ គ្រាន់តែកម្មវិធីនេះអាចធ្វើការកំណត់ទៅលើកម្មវិធី OS របស់ Window ដែលជាផលិតផលរបស់ក្រុមហ៊ុន Microsoft។
– ការបិទគេហទំព័រនៅលើឧបករណ៍ចែកចាយបណ្តាញអីនធឺណេត (Router) គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការរឹតបន្តឹងការចូលប្រើគេហទំព័រ ឬប្រភេទគេហទំព័រមួយចំនួនសម្រាប់ឧបករណ៍ទាំងអស់ដែលភ្ជាប់ទៅបណ្តាញ ដូចជាកុំព្យូទ័រ (Computer) ស្មាតហ្វូន (Smart Phone) និងថេប្លេត (Tablets)។ វាអាចមានប្រយោជន៍ជាពិសេសនៅក្នុងគ្រួសារដែលមានកូន ឬនៅក្នុងការកំណត់អាជីវកម្ម ដែលការចូលប្រើគេហទំព័រមួយចំនួនអាចត្រូវបានរឹតបន្តឹងសម្រាប់ហេតុផលសុវត្ថិភាព ឬផលិតភាព។