កម្ពុជា​រកចំណូល​បាន​៨​៣​៧​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​ពី​ការនាំចេញ​គ្រាប់ស្វាយ​ចន្ទី​ឆៅ​ ​ធ្លាក់ចុះ​ ​១​៦​,​៩​ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​ ​នេះ​បើ​តាម​របាយការណ៍​របស់​សមាគម​ស្វាយចន្ទី​កម្ពុជា​កាលពី​ថ្ងៃចន្ទ​។​

google.com, pub-1499389591457419, DIRECT, f08c47fec0942fa0

​របាយការណ៍​នេះ​បាន​អោយ​ដឹង​ថា​ ​កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយ​ចន្ទី​ចំនួន​ ​៦​៥​៦​.​០​០​០​តោន​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​ធ្លាក់ចុះ​ ​៧​,​៦​ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។​

ប្រហែល​ ​៦​១​៨​.​០​០​០​ ​តោន​ ​ឬ​ ​៩​៤​,​២​ ​ភាគរយ​នៃ​គ្រាប់ស្វាយ​ចន្ទី​ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​។​

​លោក​ អ៊ួ​ន​ ​ស៊ី​ឡុ​ត​ ​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា​បាន​លើកឡើង​ថា​ ​ការ​ធ្លាក់ចុះ​នៃ​ការនាំចេញ​គឺជា​សញ្ញា​ល្អ​សម្រាប់​ឧស្សាហកម្ម​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​របស់​កម្ពុជា​ ​ព្រោះ​វា​ឆ្លុះបញ្ចាំង​ពី​ការ​កើន​ឡើង​នៃ​ចំនួន​សហគ្រាស​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​នៅ​កម្ពុជា​។​

​លោក​បាន​បន្ត​ថា​ “​សហគ្រាស​ក្នុងស្រុក​កាន់តែ​ច្រើន​បាន​ទិញ​គ្រាប់ស្វាយ​ចន្ទី​ឆៅ​យកមក​កែច្នៃ​ដែល​នាំ​ឱ្យ​ការនាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​ធ្លាក់ចុះ​។​

​ស្វាយចន្ទី​ ​គឺជា​ដំណាំ​ដ៏​មាន​សក្តានុពល​របស់​ប្រទេស​ ​បន្ថែម​ពីលើ​ស្រូវ​ ​កៅស៊ូ​ ​ដំឡូងមី​ ​ដូង​ប្រេង​ ​ចេក​ ​ស្វាយ​ ​មៀន​ប៉ៃលិន​ ​និង​ម្រេច​។​

​យោង​តាម​ប្រភព​ដដែល​ ​បច្ចុប្បន្ន​មានផ្ទៃ​ដី​ដាំ​ស្វាយចន្ទី​ប្រមាណ​ ​៧​០​ ​ម៉ឺន​ហិកតា​នៅ​តាម​បណ្តា​ខេត្ត​ចំនួន​១​០​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed