ខេត្តកំពុងធំ មានឯកឧត្តម ងួន រតនះ ជាថ្នាក់ដឹកនាំ គណៈ:អភិបាលខេត្ត និងជាអតីតមានជំនាញផ្នែក នគរូបនីយកម្ម សូរិយោដីនិងសំណង់ ចេះច្បាប់ភូមិបាលច្បាស់ និងជាប្រធានគណ:កម្មាធិការនៅថ្នាក់ក្រោមជាតិ នៃ




អនុក្រិត្យស្តីពីការគ្រប់គ្រោងអាង ស្ទឹង ទន្លេ របស់រាជរដ្ឋាភិបាល ដែលមាន១៦ទំព័រ ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី២៤ខែកក្តដាឆ្នាំ២០១៥ ដែលមានសមាសភាពគណ:គណកម្មាធិការចំនួន២ថ្នាក់ គឺនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ,ដោយឡែកក្រុមការងារ សារព័ត៌មានយើង បានមើលឃើញថា អាជ្ញាធរខេត្តកំពង់ធំ ដែលជាសមាជិកអចិន្រ្តៃនៃគណ:កម្មាធិការថ្នាក់ក្រោមជាតិ មានតួនាទី ការពារ អភិរក្ស ស្ទឹង បឹង ទន្លេ មិនបានអនុវត្តន៍ច្បាប់ នៃអនុក្រឹត្យនេះ និងបានចាក់ដីចូលស្ទឹង យកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនញញើតនឹងច្បាប់ជាតិ។
ចំណែកលោក ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ មិនបានបំភ្លឺតបមកកាន់សារព័ត៌មានយើងទេគិតត្រឹមរសៀលថ្ងៃទី២៤.មិនា២០២៤នេះ បើទោះបីជាលោក បានចូលពិនិត្យមើលតាមរយៈប្រព័ន្ធទំនាក់ទំនងតេឡេក្រាមរបស់លោកក៏ដោយ។
ការចាក់ដីចូលស្ទឹង រំលោភយកធ្វើកម្មសិទ្ធិដោយមាន ទទឹងជាង១០ម និងបណ្តោយមាត់ស្ទឹងប្រមាណជាង៦០ម ដែលជាដីស្ទឹងសាធារណៈរបស់រដ្ឋ ។
សារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីអាជ្ញាធរមូលដ្ឋានបានទេដោយសារ ប៉ះចំថ្ងៃអាទិត្យ និងដោយសារសាលាឃុំមិនមានមន្រ្តីប្រចាំការ ។
សារព័ត៌មានយើងនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីចំណាត់ការចុងក្រោយ របស់គណ:កម្មាធិការនៅថ្នាក់ជាតិ ដែលមានឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧត្តុនិយម ជាប្រធាន នៃគណៈកម្មាធិការ ការទប់ស្កាត់ការទន្រ្ទានមាត់ស្ទឹងនៅក្នុងខេត្តកំពង់ធំ៕