
សៀមរាប ៖ ជារឿងដែលនឹកស្មានមិនដល់ក្នុងនាមជាស្មៀនឃុំម្នាក់ (ស្មៀនសិច) ក្នុងឃុំគោកធ្លកលើបែជាប្រើសិទ្ធអំណាចរបស់ខ្លួនផ្ទុយនឹងច្បាប់ទាំងស្រុងប្រឆាំងនឹងសាលដីការអនុវត្តរបស់សាលាដំបូងខេត្តសៀមរាប ដែលបានអនុវត្តលើសាលដីការលេខ៤៥ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីការពារបុគ្គលរំលោភដីធ្លីប្រជាពលរដ្ឋ មិនត្រឹមតែប៉ុណ្ណោះទេ ស្មៀនរូបនេះបែជាប្រើត្រា និងហត្ថលេខាដោយខ្លួនតែម្តង ហាក់ដូចជាបំពានច្បាប់មែនទែន។
យោងតាមសារឆ្លើយឆ្លងមកកាន់ផេកហ្វេសប៊ុកផ្លូវការអង្គភាពព័ត៌មាន LIVE-DAILY ហ្វេសប៊ុកឈ្មោះថា យឹម សិច ដែលជារបស់ស្មៀនឃុំគោកធ្លកលើ (ស្មៀនសិច) បានអះអាងបែបប្រឆាំងនឹងដីការរបស់តុលារ និងវាយបកមកកាន់អង្គភាព LIVE-DAILY ទាំងកំរោលដោយគ្មានមូលដ្ឋាន និងឯកសារច្បាប់ច្បាស់លាស់ក្នុងនាមជាមន្ត្រីរាជការម្នាក់ទាល់តែសោះ។ ក្នុងរូបភាព ដែលអង្គភាព LIVE-DAILY បានធ្វើការចុះផ្សាយ គឺយោងតាមទៅតាមឯកសារ និងរូបភាព ការអនុវត្តសាលដីការរបស់អាជ្ញាសាលាដំបូងខេត្តសៀមរាបតែប៉ុណ្ណោះ ដោយមិនបានភូតកុហកមហាជន ដូចអ្វីដែលស្មៀនរូបនេះបានធ្វើការចោទប្រកាន់ និងវាយបកមកកាន់អង្គភាពព័ត៌មាន LIVE-DAILY នោះទេ ព្រោះតែបាត់បង់ផលប្រយោជន៍ជាមួយក្រុមឈ្មួញរំលោភយកកដីពលរដ្ឋ ទើបស្មៀនរូបនេះប្រើគ្រប់ល្បិចក្នុងការរិះគន់។
អង្គភាពព័ត៌មាន LIVE-DAILY បានបញ្ជាក់ឲ្យស្មៀនឃុំរូបនេះបង្ហាញឯកសារគតិយុត្ត ដែលមានការពាក់ព័ន្ធ ដើម្បីធ្វើការផ្សព្វផ្សាយប្រកបដោយតម្លាភាពនឹងយុត្តិធម៌ បែជាស្មៀនរូបនេះប្រើពាក្យមិនសមរម្យជាមន្ត្រីរាជការទាល់តែសោះ ដោយអះអាងបែបការពារអ្នករំលោភដីប្រជាពលរដ្ឋដែលតុលារកាត់ឲ្យចាញ់ក្តីនោះថា ៖ “ម្ចាស់គាត់អ្នកទិញដីនោះ មានឯកសារហើយ គាត់មិនចំណាយលុយច្រើន គាត់មិនឆ្គួតទេ”។ ត្រង់ចំណុចនេះមានន័យថា លោកស្មៀនឃុំកំពុងតែពាក់ព័ន្ធជាមួយឈ្មួញដីឃុបឃិតគ្នាជាប្រព័ន្ធហើយ បានជាព្យាយាមការពារក្រុមឈ្មួញ ដែលបានចាញ់ក្តីនៅក្នុងតុលាការខេត្តសៀមរាប ទង្វើបែបនេះគឺជាការប្រឆាំងនឹងការអនុវត្តច្បាប់តុលាការឯករាជ្យទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ មានការបែកធ្លាយឯកសារមួយចំនួន ដែលទាក់ទងនឹងរឿងដីធ្លីហាក់មានភាពមិនប្រក្រតីទាល់តែសោះ នោះគឺឯកសារផ្ទេសិទ្ធកាន់កាប់ដីធ្លីរបស់ឈ្មោះ ណោ ថុង ដែលបានទិញដីពីឈ្មោះ ឈាន ទូច។ យោងតាមលិខិតផ្ទេរសិទ្ធកាន់កាប់ដីរបស់ឈ្មោះ ឈាន ទូច កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១១ បានផ្ទេរសិទ្ធឲ្យទៅឈ្មោះ ណោ ថុង ចំនួន៣០ហិចតា ដែលមានទីតាំងស្ថិតនៅ ទួលបុស្សទ័ព ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានការទទួលស្គាល់ និងចុះហត្ថលេខាដោយលោក ទូច ទ្រី មេឃុំគោកធ្លកលើ។
យោងតាមឯកសារមួយទៀត ដែលប្រជាពលរដ្ឋផ្តល់ជូនអង្គភាព LIVE-DAILY គឺប្លង់ទីតាំងដី ដែលផ្តល់ឲ្យឈ្មោះ ណោ ថុង បែជាមានចំនួន៨៩ហិចតាទៅវិញ កន្លងមកលោកមេឃុំគោកធ្លកលើមិនបានទទួលស្គាល់ប្លង់នេះទេ ដោយហេតុថា លោកមិនបានចុះហត្ថលេខាទាល់តែសោះ។ ករណីនេះប្រជាពលរដ្ឋបានលើកឡើងថា ស្មៀនសិច បានប្រើគ្រប់មធ្យោបាយ ដើម្បីការពារផលប្រយោជន៍របស់ឈ្មួញលើដីចំនួនដ៏ច្រើនខាងលើនេះ ទោះមានការប៉ះពាល់ប្រជាពលរដ្ឋ ឬចុះហត្ថលេខាជំនួសមេឃុំក៏ស្មៀនរូបនេះនៅតែបន្តធ្វើដដែល ហាក់ដូចជាមិនមានការខ្លាចញញើតនឹងផ្លូវច្បាប់ទាល់តែសោះ សូម្បីតែតុលារកាត់ក្តៅឲ្យឈ្មួញចាញ់ប្រជាពលរដ្ឋ ស្មៀនរូបនេះនៅតែបន្តប្រឆាំងការអនុវត្តរបស់តុលាការដដែល។
ម៉្យាងវិញទៀតក្នុងការអនុវត្តរបស់តុលាការសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ ដោយធ្វើឡើងទៅតាមផ្លូវច្បាប់ប្រកបដោយតម្លាភាព និងត្រឹមត្រូវ ព្រោះថា ឈ្មោះ គត់ ស៊ត់ និង ហង់ ហេង បានទទួលការផ្ទេរសិទ្ធពីម្ចាស់ដើមស្របច្បាប់។ ប៉ុន្តែបែឈ្មោះទាំង២ខាងលើនេះ មិនទាន់បានផ្ទេរសិទ្ធកាន់កាប់បន្តឲ្យទៅឈ្មោះ នួន ឡាង នោះទេ ចុះហេតុអ្វីបានជាស្រ្ដីឈ្មោះ ទ្រី សុខអ៊ីម ហៅ ចែហ្គិច អះអាងថា បានទទួលការផ្ទេរសិទ្ធពីឈ្មោះ នួន ឡាង ទៅវិញ? បច្ចុប្បន្ននេះដីស្ថិតនៅក្នុងការកាន់កាប់របស់ គត់ ស៊ត់ និង ហង់ ហេង ដែលមានឯកសារ៥៧ច្បាប់ជាវត្ថុតាងស្រាប់ ហើយសុំច្រានចោលចំពោះបុគ្គល ទ្រី សុខអ៊ីម ហៅចែហ្គិច ជាអ្នកទិញដី តាមពិតអ្នកទិញដីជាឈ្មោះ នួន ឡាង ទៅវិញទេ។
ដោយឡែកឯកសារផ្ទេរសិទ្ធលេខ ២០៥/២០០៨ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៨ លិខិតនេះមិនត្រឹមត្រូវនោះទេ ព្រោះថា ទីតាំងដីខាងលើនេះ ស្ថិតនៅឃុំគោកធ្លកក្រោម និងឃុំគោកធ្លកលើ ឯការចុះហត្ថលេខា និងត្រា បែជាមានតែមេឃុំក្រោមទៅវិញ។ ដូច្នេះហើយទើបបុគ្គលដែលមានខាតបង់ប្រយោជន៍លើដីចំនួនដ៏ច្រើនរបស់ប្រជាពលរដ្ឋខាងលើនេះ ព្យាយាមប្រឆាំងគ្រប់បែបយ៉ាង ទោះខុសច្បាប់ក៏ដោយនៅតែបន្តផ្គើនដដែល៕

Hey! I could have sworn I’ve been to this website before
but after reading through some of the post
I realized it’s new to me. Nonetheless, I’m definitely happy
I found it and I’ll be book-marking and checking back frequently!
Hi, constantly i used to check webpage posts here early in the daylight,
as i like to find out more and more.
What’s up, this weekend is fastidious designed for me, since this time i am reading this great informative post here at my home.
Hey would you mind sharing which blog platform you’re working with?
I’m going to start my own blog soon but I’m having a difficult time deciding between BlogEngine/Wordpress/B2evolution and
Drupal. The reason I ask is because your design and style seems different then most blogs and I’m looking for something unique.
P.S Sorry for getting off-topic but I had to ask!
It’s an awesome article in support of all the internet users; they will get advantage
from it I am sure.
Hey There. I found your weblog the use of msn. This is a really
smartly written article. I’ll make sure to bookmark it and come back to learn extra of your helpful info.
Thank you for the post. I will certainly comeback.
Thanks for sharing your thoughts on but. Regards