google.com, pub-1499389591457419, DIRECT, f08c47fec0942fa0

រថយន្តកុងតីន័រមួយគ្រឿងបើកបុកបង្គោលភ្លើងនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់់មួយកង់នឹងពីកង់ទៀតរបើកចេញពីជួររងការខូចខាតយ៉ាងដំណំ…

ភ្នំពេញ÷បុរសម្នាក់បើករថយន្តងោកមួយភាំងរេចង្កូតទៅបុកបង្គោលភ្លើងហើយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤នឹង៣៥នាទីល្ងាច ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ សិ្ថតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញបុរសម្នាក់បើករថយន្តធុនធំម៉ាកកុងតីន័រក្បាលពណ៌សលាយខៀវមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3D-0298 បើកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ សង្ស័យតែតៃកុងងោកមួយភាំង ទើបបណ្ដាលឲ្យរថយន្តរេចង្កូតមកខាងឆ្វេងជ្រុលទើបបុកជាមួយនឹងបង្គោលភ្លើងមួយដើមហើយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ឃើញថារថយន្តបង្កមានការប៉ះពាល់ទៅដល់បង្គោលភ្លើងនិងរបាំងថ្មពុះចែកទ្រូងផ្លូវដែលជាសម្បត្តិរបស់រដ្ឋទើបទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុករងចាំតៃកុងឬម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយទៅតាមនិតិវិធីច្បាប់។

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed