google.com, pub-1499389591457419, DIRECT, f08c47fec0942fa0

រាជធានីភ្នំពេញ÷ក្មេងប្រុសពីរនាក់បងប្អូនជីដូនមួយបាននាំគ្នាចុះទៅលេងទឹកប្រឡាយ បណ្ដាលឲ្យលង់ស្លា ប់ទាំងពីនាក់យ៉ាងអាណោចអាធ័ម រីឯសពក្មេងប្រុសទាំង២នាក់នោះមកដល់ពេលនេះ ទើបតែរកឃើញកាលពីម៉ោង ៥ ទៀបភ្លឺចំណែកសពក្មេងប្រុសម្នាក់ទៀតរកឃើញតាំងពីក្បាលល្ងាច។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៥នឹង៣៥នាទីព្រលប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចភូមិវាល ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពកុមារារងគ្រោះទី០១ៈមាន ឈ្មោះ សិទ្ធី លីហ័រ ភេទប្រុស អាយុ០៦ ឆ្នាំ សព្វថ្ងៃ រស់នៅក្នុងបន្ទុកឪពុកម្ដាយ បច្ចុប្បុន្ន ស្នាក់នៅភូមិវាល ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ នឹងកុមារាទី០២ៈដែលដែលទើបនឹងរកឃើញមាន ឈ្មោះ ហុង ភេទប្រុស អាយុ០៧ ឆ្នាំ សព្វថ្ងៃរស់នៅក្នុងបន្ទុកម្ដាយ ស្នាក់នៅក្នុងភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញកុមារារងគ្រោះទាំង២នាក់បាននាំគ្នាទៅលេងទឹកប្រឡាយមួយកន្លែងក្រោយពេលឪពុកម្ដាយមិននៅចេញទៅធ្វើការបាត់អស់ ទើបកុមារារងគ្រោះទាំង២នាក់នាំគ្នាទៅលេងទឹកប្រឡាយបណ្ដាលឲ្យលង់ស្លា ប់បាត់បង់ជីវិត មកដល់ពេលនេះទើបតែរកឃើញម្នាក់និងម្នាក់ទៀតប្រជាពលរដ្ឋកុំពុងតែមុជរាវរកនិងយកសំណាញ់ទៅបង់ដើម្បីរកក្មួយប្រុសម្នាក់ទៀតមិនទាន់ឃើញនៅឡើយទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានរួមជាមួយនឹងអង្គការសង្រ្គោះកុមារហៅថាIRU កុកបានចុះទៅដល់ទីតាំងកន្លែងកើតហេតុដើម្បីត្រួតពិនិត្យមើលនិងជួយស្វែងរកសពកុមារាម្នាក់ទៀតដែលរកមិនទាន់ឃើញនោះ ដើម្បីយកមកធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យ ទើបប្រគល់ទៅឱ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed