
រាជធានីភ្នំពេញ÷អគ្គិភ័យបានឆាបឆេះឃ្លាំងយាន្តដ្ឋាន ជុសជុលគ្រឿងចក្រមួយកន្លែង យ៉ាងសន្ធៅសន្ធៅ រហូតកម្លាំងសមត្ថកិច្ច នៃការិយាល័យ បង្ការ និង ពន្លត់អគ្គីភ័យចេញរថយន្ត ពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២ និង៤០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចយាន្តដ្ឋានជុសជុលគ្រឿងចក្រមួយកន្លែង ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ផ្សែង រួមជាមួយអណ្តាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ក្នុងយាន្តដ្ឋានជុសជុលគ្រឿងចក្រ មួយកន្លែងគ្មានមនុស្សនៅនោះទេ រហូតប្រជាពលរដ្ឋដែលរស់នៅក្បែ កន្លែងកើតហេតុបានរាយការណ៍ទៅ កម្លាំងនគរបាល នៃការិយាល័យ បង្ការ និង ពន្លត់អគ្គីភ័យ ដើម្បីមកជួយបាញ់ពន្លតនៅហេតុការណ៏ខាងលើនេះ។

លោក.វ.រសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ នៃស្នងរដ្ឋានរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងមាន ឈ្មោះ សែនវណ្ណៈ ភេទប្រុសអាយុ ៤១ឆ្នាំ មុខរបរនៅផ្ទះ មូលហេតុដែលមានមានការឆាប់ឆេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។
ក្នុងហេតុការណ៍ឆាបឆេះខាងលើ មិនមានបណ្ដាលឱ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ តែត្រូវបានខូចខាតសំភារៈរួមមាន:ឆេះរោងឈើប្រក់ស័ង្កសីទំហំ០២ គុណ០៦ម៉ែត្រ អស់ចំនួនមួយខ្នង ឆេះសម្ភារៈគ្រឿងបន្លាស់គ្រឿងចក្រក្នុងទូរកុងតឺន័រទំហំ០២គុណនឹង ០៦ ម៉ែត្រចំនួន០១ទូរ និងពុំមានបណ្ដាលឱ្យឆាប់ឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

រីឯការជួយសង្គ្រោះ រថយន្តការិយាល័យអគ្គីភ័យចំនួន ១០ គ្រឿងបានប្រើប្រាស់ទឹកអស់ចំនួន ៥ ឡានស្មើនឹង ២០ម៉ែត្រគិប .រថយន្តជំនួយសាលាខណ្ឌឬស្សីកែវចំនួន ១ គ្រឿងប្រើប្រាស់ទឹកអស់ចំនួនមួយឡានស្មើនឹង ៤ ម៉ែត្រគិប រលត់ទាំងស្រុងនៅវេលាម៉ោង ១៥និង១០នាទីរសៀល៕ព័ត៍មានបឋម
